ជីស្លឹកត្រចៀកជ្រូកជាឱសថធម្មជាតិយ៉ាងពិសេសដែលយើងមិនបានដឹង


ជួយឲ្យយើងគេងឆាប់លក់ ព្យាបាលក្អកយ៉ាងស័ក្តិសិទ្ធិ
ជួយឲ្យស្រ្តីមានទឹកដោះច្រើន
- បើយើងហាន់វាស្រស់ល្អិតៗ ដាក់ត្រាំជាមួយទឹកក្តៅ បន្ថែមទឹកឃ្មុំបន្តិច ពិសាជាពិសេសពេលយប់ វាជួយឲ្យយើងគេងឆាប់លក់ និងស្កប់ល្អ ជួយសម្រួលប្រពន្ធ័ដង្ហើម ការពារគ្រុនផ្តាសាយ និងជួយឲ្យមានអារម្មណ៍ល្អ
- ច្របាច់ជាមួយទឹក ហើយច្រោះយកកាកចេញ បន្ទាប់មកដាក់អំបិល និងស្ករបន្តិច ញ៉ាំការពារគ្រុនផ្តាសាយ ក្អក និងការរលាកទងសួត
- បុកឲ្យម៉ដ្ឋយកលាបបបូរមាត់កុំ់ឲ្យប្រេះ
- ជួយឲ្យស្រ្តីមានទឹកដោះច្រើនក្រោយសម្រាលកូន (បទពិសោធន៍នៅ់ឥណ្ឌូនេស៊ី)
- ជាថ្នាំអាចជួយបំបាត់ភាពឈឺចាប់ក្នុងត្រចៀក (បន្តក់ទឹកវាបន្តិចចូលក្នុងត្រចៀក)
ក្រៅពីវិធីខាងលើយើងអាចទទួលទានវាដូចជាជីធម្មតា។
គ្រួសារកសិករគួរមានដំណាំនេះគ្រប់ៗគ្នា។




Previous
Next Post »