វិធីធ្វើថ្នាំពុលធម្មជាតិសម្លាប់សត្វល្អិតបំផ្លាញដំណាំ


* ធាតុផ្សំ៖
-
ម្ទេសទុំ ១ គីឡូ បុកឲ្យម៉ដ្ឋ
-
ស្លឹក ឬសំបកស្តៅ ១គីឡូ ដំឲ្យទក់
-
ស្លឹកទៀប ១ គីឡូ បុកឲ្យម៉ដ្ឋ
-
សំបកកន្ទួត ១ គីឡូ ដំឲ្យទក់
-
ខ្ទឹមស កន្លះគីឡូ បុកឲ្យម៉ដ្ឋ
-
ស្កត្នោតរាវ ១គីឡូ (ពេលលាយវាក្លាយជាអ៊ីអឹមដេញសត្វល្អិត)
-
ទឹកធម្មតា ២៥ លីត្រ
-
វល្លិ៍ ឬ មើមបណ្តូលពេជ្រ ១ គីឡូ ដំឲ្យទក់
*
វិធីលាយ៖
បុកធាតុផ្សំខាងលើ ហើយដាក់ត្រាំទឹកធម្មតា ទុករយៈពេល ១ខែ អាចប្រើបានហើយ ហើយកូរវាមួយថ្ងៃពីរដង។
*
វិធីប្រើ៖ ពេលប្រើ ទឹកថ្នាំ ១លីត្រ លាយនឹងទឹក ១៥លីត្រ បាញ់លើដំណាំណាដែលជួបការបំផ្លាញពីសត្វល្អិតផ្សេងៗ។ សូមព្យាយាមប្រើប្រាស់ថ្នាំសម្លាប់ដែលផ្សំពីធម្មជាតិទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទទួលបានសុខភាពល្អទាំងអ្នកផលិត និងអ្នកប្រើប្រាស់។








Previous
Next Post »